នារីវ័យក្មេងដែលស្រវឹងជោគជាំហើយអះអាងខ្លួនជាចៅស្រីអ្នកធំ ភ្នំពេញ: នារីម្នាក់ត្រូវបានគេឃើញដើរតាមផ្លូវថ្នល់ម្តុំផ្សារធំថ្មី ដោយដើរដួលៗ ទំនងជាស្រវឹងយ៉ាងខ្លាំង ហើយអះអាងប្រាប់គេឯងថា “ នាងជាចៅស្រីលោកធំ ហើយលោកឧកញ៉ាមួយចំនួន គឺជាអ្នកធ្លាប់ឡើងគ្រែជាមួយនាងទៀតផង ! ” ។ គេប្រទះឃើញនាងដើរហើរបែបអ្នកស្រវឹងនេះ នៅមុខផ្ទះលេខ ១១៨ សង្កាត់ផ្សារថ្មីII ខណ្ឌដូនពេញ ។ សាក្សីនិយាយថា នារីដែលអះអាងថា ជាចៅស្រីលោកធំមិនព្រមនិយាយប្រាប់ឈ្មោះពិតទេ ។ នាងមានអាយុប្រហែល ១៨ ឆ្នាំ ដោយស្លៀកពាក់ខោខ្លីអាវដៃខ្លីពណ៌ស រីឯសក់របស់នាងមានហាយឡាយពណ៌ទង់ដែងទៀតផង ។ នាងមានយួរស្បោងប្លាស្ទីក ៣ ដើរចុះឡើងៗម្តុំផ្សារធំថ្មី...