ភ្នំពេញ: នារីម្នាក់ត្រូវបានគេឃើញដើរតាមផ្លូវថ្នល់ម្តុំផ្សារធំថ្មី ដោយដើរដួលៗ ទំនងជាស្រវឹងយ៉ាងខ្លាំង ហើយអះអាងប្រាប់គេឯងថា “ នាងជាចៅស្រីលោកធំ ហើយលោកឧកញ៉ាមួយចំនួន គឺជាអ្នកធ្លាប់ឡើងគ្រែជាមួយនាងទៀតផង ! ” ។
គេប្រទះឃើញនាងដើរហើរបែបអ្នកស្រវឹងនេះ នៅមុខផ្ទះលេខ ១១៨ សង្កាត់ផ្សារថ្មីII ខណ្ឌដូនពេញ ។
សាក្សីនិយាយថា នារីដែលអះអាងថា ជាចៅស្រីលោកធំមិនព្រមនិយាយប្រាប់ឈ្មោះពិតទេ ។ នាងមានអាយុប្រហែល ១៨ ឆ្នាំ ដោយស្លៀកពាក់ខោខ្លីអាវដៃខ្លីពណ៌ស រីឯសក់របស់នាងមានហាយឡាយពណ៌ទង់ដែងទៀតផង ។ នាងមានយួរស្បោងប្លាស្ទីក ៣ ដើរចុះឡើងៗម្តុំផ្សារធំថ្មី តែមិនបានបករឿងអ្នកដទៃឡើយ ។
នារីរូបនេះបាននិយាយប្រាប់មនុស្សជាច្រើនដែលចោមរោមមើលនាងថា នាងជាចៅលោកអ្នកធំ នាងស្នាក់នៅជាប្រចាំនៅសណ្ឋាគារ LE ROYAL និងសណ្ឋាគារហេងឡាយ ។ យប់នេះនាងស្រវឹងស្រាដោយផឹកស្រាសំបកខ្មៅអស់ ២ ដប់ ជាមួយបុរសម្នាក់សក់ក្រញាញ់ ។ ប្រសិនរកគាត់ឃើញនាងនឹងដេកជាមួយគាត់ ។ និយាយរួចនាងដើរទៅបាត់ ហើយគេសង្កេតឃើញប៉ូលិសមូលដ្ឋានដើរតាមនាងឃ្លាំមើលក្រែងមានបញ្ហា អ្វីកើតឡើង ។
ជុំវិញការនិយាយអះអាងរបស់នាង មានមហាជនខ្លះនិយាយថា អាចជាការពិត ឯអ្នកខ្លះអាចនាងនេះនិយាយមិនពិត ….៕
0 comments:
Post a Comment